Khmer Sweet

នំចេកបុក 
គ្រឿងផ្សំ ៖
ចេកណាំវ៉ាទុំជោរមួយស្និត ម្សៅអង្ករពីរកំប៉ុង ដូងចាស់កោសជាសរសៃៗ២កំប៉ុង ទឹកកាចកំប៉ុង និង អំបិលចុងស្លាបព្រាកាហ្វេ
របៀបធ្វើ៖
១- ច្របល់ចេកទុំ លាយចូលជាមួយម្សៅអង្ករ លាយទឹក លាយសរសៃដូងកោស និងអំបិល
២- ចូកពីរស្លាបព្រា ខ្ចប់ស្លឹកចេក បត់ដាក់ចំហុយ ១៥នាទី។ បើអត់ស្លឹកចេក ដាក់ចំហុយ ក្នុងពែងក៏បាន។ 
 សារាយខ្ទិះដូង
សារាយខ្ទិះដូងទឹកស៊ីរោ 
គ្រឿងផ្សំ Ingredients:

ស្ករស ១ខាំ 100g palm sugar
ទឹកស៊ីរោ មួយវែកធំ 1 large spoon of green or red syrop
ម្សៅសារាយ ១ស្លាបព្រាបាយ 1 tablespoon agar agar powder
ទឹក ១កំប៉ុង 1 can of water (same size as coconut milik can)
ខ្ទិះដូង ១កំប៉ុង 1 can of coconut milk
អំបិលចុងស្លាបព្រា 1/4 teaspoon of salt

របៀបធ្វើ៖
១- រំងាស់ម្សៅសារាយ ពាក់កណ្តាល លាយជាមួយទឹក ចំនួន១០-១៥នាទី។
២- ចាក់ទឹកស៊ីរ៉ូ និង អំបិលបន្តិច ហើយកូរអោយសព្វ ទើបចាក់ទុកអោយកក នៅក្នុងថាសមួយ។
៣- ជាងមួយម៉ោងក្រោយមក ក្រោយពីទឹកសារាយកក យើងយកម្សៅសារាយដែលនៅសល់ រំងាស់តិចៗ ពាក់កណ្តាលទៀតជាមួយខ្ទិះដូង។
៤- ចាក់ស្ករ និង អំបិលចូល សារាយ រំងាស់អោយរលាយសាច់មួយ។
៥- ចាក់សារាយខ្ទិះទៅលើ សារាយទឹកស៊ីរោ ទុកអោយកក រួចទើបកាត់ដុំៗ យកទទួលទា

 នំគម
គ្រឿងផ្សំ៖
ម្សៅដំណើប ដូងកោស ល្ងលីង សណ្តែកដីលីង ស្ករត្នោត អំបិល
របៀបធ្វើ៖
១- យកម្សៅពីរវែក លាយទឹកក្តៅ និង អំបិលចុងស្លាបព្រា លុញច្របល់ រហូតដល់មួតសាច់ ទន់ស្អិត ដូចតាំងម៉ែស្រូវ។
២- យកដូងកោសទៅលីងអោយឈ្ងុយ ហើយដួសចេញ។
៣- យកសណ្តែកដី និង ល្ង ទៅលីងអោយឈ្ងុយ ហើយដួសចេញ។ អ្នកដែលមានសុខភាពប្រតិកម្ម ចំពោះសណ្តែកដី ឬ ល្ង អាចធ្វើស្នូល មិនបាច់ដាក់សណ្តែកដី ឬ ល្ងលីង ក៏បាន។
៤- យកស្ករត្នោត ទៅដាក់លាយទឹកបន្តិច ហើយកម្លោច អោយចេញសរសៃ ជើងអង្ក្រង។
៥- ចាក់ដូងលីង សណ្តែកដីលីង និងល្ងលីងចូល រួចថែមអំបិលចុងស្លាបព្រា ដើម្បីរំងាប់ជាតិភ្លាវ។
៦- លុះដូង ល្ងនិងស្ករ រមួតស្អិតចូលគ្នាហើយ ទើបលើកចេញពីភ្លើង។
៧- យកស្លឹកចេក កាត់ជាយអោយស្អាត លាបប្រេងលើស្លឹក ទើបគួចជាសាជី ហើយដួសម្សៅចាក់ពីលើ។
៨- ចូកស្នូលដូង មួយស្លាបព្រា ដាក់ចំកណ្តាល រួចដួសម្សៅចាក់ថែមពីលើ ទើបគួចបត់ភ្ជិតមុខ ដាក់ក្នុងឆ្នាំងចំហុយ។
៩- ដាក់ចំហុយ ប្រហែលកន្លះម៉ោង ទើបលើកចេញ ស្រង់យកមកទុកអោយត្រជាក់ ទើបឆីមិនរលាកមាត់។ 

 បបរសណ្តែកបាយ
បបរសណ្តែកបាយ ឬ តៅស៊ន
គ្រឿងផ្សំ Ingredients
សណ្តែកបាយ ២ខាំ - 200g Green Soy Bean
ស្ករ៥ខាំ 500 g Sugar
អំបិលចុងស្លាបព្រាកាហ្វេ 1/5 teaspoon salt
ទឹក១លីត្រ 1 liter Water
ម្សៅឆា ឬ ម្សៅដំឡូងមី ២ស្លាបព្រា 2 spoon tapioca or cassava Starch
ខ្ទិះដូង ១ខាំ 100g Coconut Milk

វិធីធ្វើ Preparation
១- ត្រាំសណ្តែកបាយក្នុងទឹកក្តៅពីរម៉ោង ហើយលាងសំបកចេញ សម្រស់អោយស្រស់ទឹក។
1. Soak the green soy bean in warm water for 2 hours and remove the skins.
២- ដាក់ចំហុយ ៣០នាទី។
2. Steam the bean for 30 minutes.
៣- ដាំទឹកអោយពុះ ចាក់ស្ករនិងអំបិលចូល ដាំអោយពុះ។
3. Bring water to boiling, add the sugar and salt to boil.
៤- លាយម្សៅឆាជាមួយទឹក៥-៦ស្លាបព្រាបាយ រួចចាក់ក្នុងទឹកស្ករ កូរអោយសព្វ។
4. Mix the cassava starch with 5-6 tablespoons water, and stir into the sugar water to thicken it.
៥- ចាក់សណ្តែកបាយចំហុយចូល ហើយកូរអោយសព្វ។
5. Add the yellow soy bean and stir it in.
៦- បរិភោគក្តៅៗ ដោយមានស្រូបខ្ទិះដូង។
6. Serve warm with a tablespoon of coconut milk poured over it.
៧- បើចង់អោយកាន់តែឆ្ងាញ់ សូមបរិភោគជាមួយ នំចាខ្វៃ។
7. Taste best if eat with chinese fried bread,
chakvai. 

No comments:

Post a Comment